ចុះជួបគណកម្មាធិការសហគមន៍កសិកម្មចំនួន ០៣ ដើម្បីធ្វើការផ្ទៀងផ្ទាត់ឯកសារ
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
26

ថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន  CFAVC រួមជាមួយលោកទីប្រឹក្សាគម្រោង CS1 បានចុះជួបគណកម្មាធិការសហគមន៍កសិកម្មចំនួន ០៣ ដើម្បីធ្វើការផ្ទៀងផ្ទាត់ឯកសារ បណ្តឹងតវ៉ាផលប៉ះពាល់មុនពេលអំឡុងពេលសាងសង់ឃ្លាំង និងក្រោយពេលសាងសង់ និងពិនិត្យទីតាំងដីសម្រាប់សាងសង់ឃ្លាំងស្តុកស្រូវចំណី/ស្រូវពូជ រួមមានសហគមន៍កសិកម្ម៖
+សហគមន៍កសិកម្មស្វាយរន្ធអមតៈ ភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង
+សហគមន៍កសិកម្មជើងគួនជោគជ័យ ភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង
+សហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស

ចំនួនអ្នកចូលទស្សនា
Flag Counter