ប្រជុំជាមួយ អនុគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូស និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
31

ថ្ងៃព្រហស្បតិ៍ ៨ កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងលោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្ត លោក សុឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងលោកនាយរងខណ្ឌ បានចូលរួមប្រជុំជាមួយ
អនុគណៈកម្មាធិការខេត្ត ដើម្បីទប់ស្កាត់លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូស និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ក្រោមអធិបតីភាពលោក ខាន់ សុខា  អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការខេត្ត។
អង្គប្រជុំបានសម្រេច៖
-កំណត់ថ្ងៃប្រជុំអនុគណៈកម្មាធិការ
-ធ្វើសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលបានសង់ផ្ទះ ខ្ទម ហ៊ុមពទ្ធ័របង វាតយកដីធ្វើជាកម្មសិទ្ធីនៅស្ថានីយ៍ផ្សព្សផ្សាយ និងស្តារព្រៃឈើត្រពាំងធំ ត្រូវរុះរើចេញក្នុងរយះ ពេល ១៥ថ្ងៃ  គិតចាប់ពីថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២២។  
-តម្រូវអោយក្រុមហ៊ុន HMM ចូលរួមថ្ងៃអនុគណៈកម្មាធិការអនុវត្តវិធានការច្បាប់
-ថ្ងៃចុះអនុវត្ត ស្នើសុំឯកឧត្តមព្រះរាជអាជ្ញាដឹកនាំចូលរួម។

ចំនួនអ្នកចូលទស្សនា
Flag Counter