ចុះអន្តរាគមន៍ភ្ជួរដាស់ដីស្រែលុបគល់ជញ្ជាំងក្រោយពេលម្រមូលផលស្រូវជូនប្រជាពលរដ្ឋក្រីក្រ
ចេញ​ផ្សាយ ១៨ កញ្ញា ២០២២
28

ថ្ងៃព្រហស្បតិ៍ ១ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២

ការិយាល័យគ្រឿងយន្តកសិកម្មខេត្ត បានសហការជាមួយនាយកដ្ឋានវិស្វកម្មកសិកម្ម ចុះអន្តរាគមន៍ភ្ជួរដាស់ដីស្រែលុបគល់ជញ្ជាំងក្រោយពេលម្រមូលផលស្រូវជូនប្រជាពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ និងចាស់ជរាខ្វះកម្លាំងពលកម្មក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ចំនួន ៣៦គ្រួសារ លើផ្ទៃដីសរុបចំនួន ១៨ហិកតា។ ការភ្ជួរនេះមានរយៈពេល ០២ថ្ងៃគឺចាប់ពីថ្ងៃទី ០៣-០៤ ខែមីនាឆ្នាំ២០២២ ដោយត្រាក់ទ័រចំនួន ០៣គ្រឿង។ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានផ្តល់ប្រេងម៉ាស៊ូតចំនួន ៣៦០លីត្រ សម្រាប់ដំណើរការភ្ជួរអន្តរាគមន៍នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter