ចុះត្រួតពិនិត្យដេប៉ូលក់ចំណីសត្វ ថ្នាំសត្វ បានចំនួន ០៤ដេប៉ូ នៅផ្សារយាយត្រប់
ចេញ​ផ្សាយ ១៣ កញ្ញា ២០២២
30

ថ្ងៃអង្គារ ១៣ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២

មន្រ្តីផ្នែកផ្សព្វផ្សាយបច្ចេកទេសនិងនីតិកម្មនៃការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្តចំនួន ០៤នាក់ រួមជាមួយលោកជិន  ចាន់ទ្រី អនុប្រធានការិយាលយ័កសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសំរោង បានចុះត្រួតពិនិត្យដេប៉ូលក់ចំណីសត្វ  ថ្នាំសត្វ  បានចំនួន ០៤ដេប៉ូ នៅផ្សារយាយត្រប់  ភូមិក្រាំងលាវ  ឃុំរវៀងស្រុកសំរោង ដោយបានពិនិត្យលេីលិខិតអនុញ្ញាតធ្វេីអាជីវកម្ម  វិញ្ញាបនប័ត្រ  ព្រមទាំងបានណែនាំអោយលក់តែផលិតផលដែលមានចុះបញ្ជិការ សុពលភាពត្រឹមត្រូវនិងត្រួតពិនិត្យលេីសំបកវេចខ្ចប់  ។

ចំនួនអ្នកចូលទស្សនា
Flag Counter