ទិវាស្រែបង្ហាញដាំស្រូវជាជួរ នៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស។ ពីធីនេះរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ
ចេញ​ផ្សាយ ១៣ កញ្ញា ២០២២
29

ថ្ងៃអង្គារ ១៣ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្មខេត្ត រួមជាមួយលោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម  លោក ឈុន ចាន់ថន តំណាងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស និងអជ្ញាធរឃុំ បានចូលរួមក្នុងពិធីទិវាស្រែបង្ហាញដាំស្រូវជាជួរ នៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស។ ពីធីនេះរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងបានទទួលឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ពុជាកម្ពុជា-អូស្រ្តាលី (CAVAC) ដោយមានអ្នកចូលរួមសរុប ៦៤នាក់ ស្រី ១១នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter