ចុះពិនិត្យការភ្ជួរបង្ហាញដាស់ដីស្រែលុបគល់ជញ្ជ្រាំង ក្រោយពេលម្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ
ចេញ​ផ្សាយ ១៣ កញ្ញា ២០២២
32

ថ្ងៃសុក្រ ៩ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនិងលោកប្រធាន និងអនុប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត បានសហការជាមួយនាយកដ្ឋានវិស្វកកម្មកសិកម្ម ចុះពិនិត្យការភ្ជួរបង្ហាញដាស់ដីស្រែលុបគល់ជញ្ជ្រាំង ក្រោយពេលម្រមូលផលស្រូវ ជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងចក ភូមិត្រពាំងក្រញូង និងភូមិត្រពាំងរបង ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលមានកសិករចូលរួមសរុបចំនួន ៣៨នាក់ ស្រី ១៥នាក់។ ការភ្ជួរបង្ហាញមានរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤-២៦ ខែកុម្ហៈ ឆ្នាំ ២០២២ ដោយត្រាក់ទ័រចំនួន ០៣គ្រឿង។ក្នុងឱកាសនោះ ខ្ញុំបានពន្យល់ពីសារៈប្រយោជន៍នៃការភ្ជួរដាស់ដី និងលុបគល់ជញ្រ្ជាំង។

ពេលរសៀល ខ្ញុំបាទ រួមនឹងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC ចំនួន ០៣នាក់ និងកសិករចំនួន ០៤នាក់ ស្រី ០២នាក់ បានចុះពិនិត្យ និងសិក្សាពីបច្ចេកទេសសាងសង់ធ្នើដំណាំរបស់កសិករគម្រូនៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ដែលបាននិងកំពុងគាំទ្រដោយគម្រោង CFAVC ។

ចំនួនអ្នកចូលទស្សនា
Flag Counter