ចុះចាក់ថ្នាំការពារជម្ងឺដុំពកស្បែក និងជម្ងឺសារទឹកគោ ក្របី នៅភូមិកណ្ដោល ឃុំគោគពោធិ៍
ចេញ​ផ្សាយ ១៨ សីហា ២០២២
41

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២

លោក ឈឹម  ណែម អនុប្រធានការិយាលយ័ផលិតកម្ម និងបសុព្យាបាលខេត្ត រួមនិងមន្រ្តីផ្នែកបសុព្យាបាលចំនួន ០៦នាក់សហការជាមួយលោក ហុក  សួ  ប្រធានផ្នែកបសុពេទ្យស្រុកបូរីជលសារ បានចុះចាក់ថ្នាំការពារជម្ងឺដុំពកស្បែក និងជម្ងឺសារទឹកគោ ក្របី នៅភូមិកណ្ដោល ឃុំគោគពោធិ៍ ដោយមានការចូលរួមពីលោកមេភូមិ  ភ្នាក់ងារសុខភាពសត្វភូមិ ។  ជា លទ្ធផលរួមមាន:
+ចាក់ការពារជម្ងីដុំពកស្បែកគោ បាន ១៩២ក្បាល  
+ចាក់ការពារជម្ងឺសារទឹកគោ បាន ១៧៨ក្បាល និងមានផែនការចាក់បន្តទូទាំងស្រុក។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ១២   ០០០៛/គក្រ
+ជ្រូកកសិករ          ១១  ៥០០៛/គក្រ
+មាន់បីសាសន៍        ៨  ០០០៛/គក្រ
+មាន់សាច់              ៦  ០០០៛/គក្រ
+មាន់ស្រែ               ១ ៩  ០០០៛/គក្រ
+ស៊ុតមាន់ស្រែ       ១  ០០០-១  ២០០៛/គ្រាប់
+ស៊ុតមាន់កសិដ្ឋាន  ៣៥០-៣៧០៛/គ្រាប់
+ស៊ុតទា                  ៣៦០-៣៨០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter