មហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មពន្លឺសរីរាង្គ ស្ថិតនៅភូមិ ចុងអង្ករ ឃុំពេជសារ ស្រុកោះអណ្តែត ខេត្តតាកែវ
ចេញ​ផ្សាយ ១៨ សីហា ២០២២
38

ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២

លោក ទូង សុខុម អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត បានអមដំណើរ លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមជាគណអធិបតី ក្នុងពិធីមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មពន្លឺសរីរាង្គ ស្ថិតនៅភូមិ ចុងអង្ករ ឃុំពេជសារ ស្រុកោះអណ្តែត ខេត្តតាកែវ។ កម្មវិធីនេះក៏មានការចូលរួមជាភ្ញៀវកិត្តិយស ដោយលោក ទូច សុខុម តំណាងការិយាល័យកសិកម្ម  ធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្តែត លោក ស៊ិន សឿន តំណាងក្រុមប្រឹក្សាឃុំពេជសារ និងសមាជិកសហគមន៍កសិកម្មចូលរួមសរុប ២៨ ស្រី ១៣ នាក់។ មហាសន្និបាតប្រចាំឆ្នាំ ២០២១ បានពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗដូចខាងក្រោម:
 - របាយការណ៍ចំណេញ និងខាត
 - ដំណើរការអាជីវកម្មរបស់សហគមន៍កសិកម្មពន្លឺសរីរាង្គ
 - ផែនការសកម្មភាពអាជីវកម្មសំរាប់ឆ្នាំ ២០២២
នៅក្នុងឆ្នាំ២០២២នេះ សហគមន៍កសិកម្ម មានដើមទុន ៤៥៩ ២៩៥ ០០០ រៀល ហើយទទួលបានប្រាក់ចំណេញមិនទាន់បែងចែក ២៧ ៨៦៨ ០៦០ រៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter