ធ្វើការប្រជុំស្ដីពីការងារផលិតកម្មនិងបសុព្យាបាល និងលេីកទិសដៅអនុវត្តបន្ត
ចេញ​ផ្សាយ ១៨ សីហា ២០២២
29

ថ្ងៃពុធ ៧ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២

នៅការិយាលយ័ផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការប្រជុំស្ដីពីការងារផលិតកម្មនិងបសុព្យាបាល និងលេីកទិសដៅអនុវត្តបន្ត  ក្រោមអធិបតីភាពលោក  ម៉េង  សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីលោក ថៃ  លី ប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត  លោក ឈឹម  ណែម អនុប្រធានការិយាលយ័លោកប្រធានផ្នែកគ្រប់ផ្នែក ស្រុក  ក្រុង និងមន្រ្តីសរុប  ២៩នាក់ស្រី ០២នាក់។  ក្នុងកិច្ចប្រជុំនេះលោក ម៉េង  សុធី បានជំរុញតាមផ្នែក និងស្រុកក្រុងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួននិងអនុវត្តតាមនិតិវិធីកក្នុងការផ្ដល់សេវាចាស់ដដែលបេីពុំទាន់មានសេចក្ដីសម្រេចថ្មី។ បន្តសហការជាមួយវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនិងគម្រោងផ្សេងៗ  ក្នុងការអនុវត្តវិសយ័សុខភាពសត្វនិងបសុព្យាបាល។

ចំនួនអ្នកចូលទស្សនា
Flag Counter