ប្រជុំពិភាក្សា ជាមួយគណកម្មការរៀបចំបង្កើតសហគមន៍ ដើម្បីពង្រាងលក្ខន្តិក: បទបញ្ជាផ្ទៃក្នុង
ចេញ​ផ្សាយ ១៨ សីហា ២០២២
34

ថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២

លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្រ្តី បានប្រជុំពិភាក្សា ជាមួយគណកម្មការរៀបចំបង្កើតសហគមន៍ ដើម្បីពង្រាងលក្ខន្តិក: បទបញ្ជាផ្ទៃក្នុង និងជ្រើសរើសបេក្ខជនឈរឈ្មោះជាថ្នាក់ដឹកនាំសហគមន៍ ដើម្បីត្រៀមក្នុងមហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្ម សម្រាប់ក្រុមកសិករស្នើបង្កើតសហគមន៍កសិកម្ម ភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ដែលមានគណកម្មការរៀបចំចូលរួមសរុប ០៧ នាក់ ស្រី ០១ នាក់។ កិច្ចប្រជុំនេះធ្វើឡើងនៅការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter