ចុះត្រួតពិនិត្យបញ្ជីគណនេយ្យរបស់សហគមន៍កសិកម្មស្វាយរន្ធអមតៈ ស្ថិតនៅក្នុងភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង
ចេញ​ផ្សាយ ១៨ សីហា ២០២២
38

ថ្ងៃសុក្រ ២ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២

លោកប្រធានការិយាល័យ
អភិវឌ្ឍន៍សហគមន៍កសិកម្ម និងុំន្រ្តី ០១រូប បានសហការជាមួយអង្គការទស្សនៈពិភពលោក ចុះត្រួតពិនិត្យបញ្ជីគណនេយ្យរបស់សហគមន៍កសិកម្មស្វាយរន្ធអមតៈ ស្ថិតនៅក្នុងភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ដែលមានគណៈកម្មាធិការសហគមន៍កសិកម្មចូលរួមចំនួន ០៧នាក់ មន្ត្រីការិយាល័យ បានធ្វើបង្ហាញឯកសារសំខាន់ៗក្នុងការចុះ និងបិទបញ្ជីគណនេយ្យសហគមន៍កសិកម្ម រួមមានដូចជា សៀវភៅកត់ត្រាទ្រព្យសកម្ម សៀវភៅកត់ត្រាចំណាយ សៀវភៅកត់ត្រាទុន សៀវភៅកត់ត្រាបំណុល សៀវភៅកត់ត្រាចំណូល សៀវភៅទិនានុប្បវត្ត សៀវភៅធំ ជាដើម និងណែនាំពីការប្រើប្រាស់ឯកសារគណនេយ្យដល់សហគមន៍កសិកម្ម សម្រាប់មុខរបរឥណទានកសិកម្ម ផ្គត់ផ្គង់ធាតុចូលកសិកម្ម ទឹកស្អាត និងទីផ្សារបន្លែសុវត្ថិភាព។

ចំនួនអ្នកចូលទស្សនា
Flag Counter