ប្រជុំដោះស្រាយទំនាស់រវាងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនិងប្រជាពលរដ្ឋនៅភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៨ សីហា ២០២២
40

ថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២

លោក ថៃ  លី ប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត រួមជាមួយលោក អុឹង  សុភិនអនុប្រធានការិយាលយ័ និងមន្រ្តីចំនួន ០២នាក់ បានចូលរួមប្រជុំដោះស្រាយទំនាស់រវាងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនិងប្រជាពលរដ្ឋនៅភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងបន្តចុះមើលដីចំនួន ០២កន្លែង ដែលបានស្នើរសុំសាងសង់កសិដ្ឋានចិញ្ចឹមជ្រូក  និងកសិដ្ឋានចឹញ្ចឹមមាន់នៅភូមិព្រៃតាទ្បូយ  និងភូមិបុស្សតាផង់។ កិច្ចប្រជុំដោះដ្រាយនេះ បានរៀបចំនៅសាលាឃុំត្រពាំងក្រញូង ដោយមានការចូលរួមពីលោក នួន ឃីម  ប្រធានក្រុមប្រឹក្សាឃុំត្រពាំងក្រញូង
លោ ក កង  អេត ប្រធានផ្នែកបសុពេទ្យស្រុកត្រាំកក់
និងលោក ភូ  គាវ ម្ចាស់កសិដ្ឋាននិងអ្នកពាក់ពន្ធ័  សរុប ១១នាក់ ស្រី ០២នាក់។  ជាលទ្ធផលម្ចាស់កសិដ្ឋានចឹញ្ចឹមជ្រូកទទួលយកតាមគោលការណ៍បច្ចេកទេសរបស់ជំនាញនិងដោះស្រាយតាមសំណេីរ  របស់ប្រជាពលរដ្ឋបានមួយ  ចំនួន។

ចំនួនអ្នកចូលទស្សនា
Flag Counter