ថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
លោក ថៃ លី ប្រធានការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្ត រួមជាមួយលោក អុឹង សុភិនអនុប្រធានការិយាលយ័ និងមន្រ្តីចំនួន ០២នាក់ បានចូលរួមប្រជុំដោះស្រាយទំនាស់រវាងម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកនិងប្រជាពលរដ្ឋនៅភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ និងបន្តចុះមើលដីចំនួន ០២កន្លែង ដែលបានស្នើរសុំសាងសង់កសិដ្ឋានចិញ្ចឹមជ្រូក និងកសិដ្ឋានចឹញ្ចឹមមាន់នៅភូមិព្រៃតាទ្បូយ និងភូមិបុស្សតាផង់។ កិច្ចប្រជុំដោះដ្រាយនេះ បានរៀបចំនៅសាលាឃុំត្រពាំងក្រញូង ដោយមានការចូលរួមពីលោក នួន ឃីម ប្រធានក្រុមប្រឹក្សាឃុំត្រពាំងក្រញូង
លោ ក កង អេត ប្រធានផ្នែកបសុពេទ្យស្រុកត្រាំកក់
និងលោក ភូ គាវ ម្ចាស់កសិដ្ឋាននិងអ្នកពាក់ពន្ធ័ សរុប ១១នាក់ ស្រី ០២នាក់។ ជាលទ្ធផលម្ចាស់កសិដ្ឋានចឹញ្ចឹមជ្រូកទទួលយកតាមគោលការណ៍បច្ចេកទេសរបស់ជំនាញនិងដោះស្រាយតាមសំណេីរ របស់ប្រជាពលរដ្ឋបានមួយ ចំនួន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម