ថ្ងៃអង្គារ ១៤ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២
នាយសង្កាត់រដ្ឋបាលជលផលគិរីវង់ សហការណ៍ជាមួយមន្ត្រីខណ្ឌដែលមានកម្លាំងសរុបចំនួន ៦ រូប បានចុះល្បាតបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចភូមិជីខ្មល ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ។
ជាលទ្ធផលកម្លាំងបានដកហូតវត្ថុតាងរួមមាន៖
-អាគុយ ៤០ អំពែរចំនួន ២គ្រឿង
-ដងឆក់ត្រីភ្ជាប់ខ្សែភ្លើងចំនួន ២គូ
-ប៊ីដុងជ័រសម្រាប់ដាក់ត្រីចំនួន ២
-ផលនេសាទចម្រុះទម្ងន់ ៤ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម