ដំណើរទស្សនៈកិច្ចសិក្សាកសិដ្ឋានវារីវប្បកម្ម ផលិតពូជត្រី បង្កង និងចិញ្ចឹមត្រីសាច់របស់លោក ហង់ ហ៊ាង នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ
ចេញ​ផ្សាយ ១៧ សីហា ២០២២
53

ថ្ងៃចន្ទ ១៣ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២

ឯកឧត្តម ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម ០៨និងសហការីសរុប ០៩នាក់ រូមដំណើរដោយលោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ត្រូពិកខេម ព្រមទាំងលោកបណ្ឌិត ហាវ វិសិដ្ឋអគ្គនាយករងរដ្ឋបាលជលផល លោក ថៃ សុមុន្នី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងក្រុមការងារបច្ចេកទេសវារីវប្បកម្មនៃរដ្ឋបាលជលផលសរុបចំនួន ០៣នាក់ និងលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោកនាយរងខណ្ឌរដ្ឋបាលជលផលតាកែវ ចំនួន ០១នាក់ បានធ្វើដំណើរទស្សនៈកិច្ចសិក្សាកសិដ្ឋានវារីវប្បកម្ម ផលិតពូជត្រី បង្កង និងចិញ្ចឹមត្រីសាច់របស់លោក ហង់ ហ៊ាង នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ និងកសិដ្ឋានចិញ្ចឹមបង្កង និងចិញ្ចឹមត្រីក្នុងស្រែ នៅភូមិព្រៃចង្រៀក ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ គោលបំណងនៃដំណើរទស្សនៈកិច្ចនេះគឺដើម្បីស្វែងយល់ពីការអភិវឌ្ឍន៍វារីវប្បកម្ម និងគាំទ្រ លើកទឹកចិត្ត ជំរុញការអភិវឌ្ឍន៍វារីវប្បកម្មឱ្យកាន់តែប្រសើរឡើងថែមទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter