ចុះត្រួតពិនិត្យដេប៉ូលក់ចំណីសត្វ ថ្នាំសត្វចំនួន ០២ដេប៉ូ នៅផ្សារជ្រែ ឃុំអង្កាញ់ស្រុកព្រៃកប្បាស
ចេញ​ផ្សាយ ១៧ សីហា ២០២២
29

ថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២

មន្រ្តីការិយាលយ័ផលិតកម្មនិងបសុព្យាបាលខេត្តចំនួន ០៣នាក់រួមជាមួយលោក តាក់  ប៊ុនលី  ប្រធានផ្នែកបសុពេទ្យស្រុកព្រៃកប្បាស  បានសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ  ដឹកនាំដោយលោក  ម៉ៅ  ដាវុធ  អនុប្រធាននាយកដ្ឋានសុខភាពសត្វនិងសុខភាសាធារណ: បសុព្យាបាល  បានចុះត្រួតពិនិត្យដេប៉ូលក់ចំណីសត្វ ថ្នាំសត្វចំនួន ០២ដេប៉ូ នៅផ្សារជ្រែ  ឃុំអង្កាញ់ស្រុកព្រៃកប្បាស ។ ដោយបានពិនិត្យលេីលិខិតអនុញ្ញាតធ្វេីអាជីវកម្ម  វិញ្ញាបនប័ត្រ  បញ្ជាក់កំរិតជំនាញបច្ចេកទេស  ក្នុងគោលបំណងបង្កេីនចំណេះដឹងបន្ថែម  ព្រមទាំងបានណែនាំអោយលក់ផលិតផលដែលមានចុះបញ្ជិការ មានសុពលភាពត្រឹមត្រូវ និងបានត្រួតពិនិត្យលេីសំបកវេចខ្ចប់ ។
 តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ១២   ០០០៛/គក្រ
+ជ្រូកកសិករ          ១១  ០០០៛/គក្រ
+មាន់បីសាសន៍        ៨  ៨០០៛/គក្រ
+មាន់សាច់              ៥  ០០០៛/គក្រ
+មាន់ស្រែ               ១ ៩  ០០០៛/គក្រ
+ស៊ុតមាន់ស្រែ       ១  ០០០-១  ២០០៛/គ្រាប់
+ស៊ុតមាន់កសិដ្ឋាន  ៣៥០-៣៧០៛/គ្រាប់
+ស៊ុតទា                  ៣៥០-៣៦០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter