ចប្រជុំស្ដីពីវិវាទក្បាលដីលេខ ១ ៤៦២ ជាមួយប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ស្ថិតនៅក្នុងភូមិស្រង៉ែ ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់
ចេញ​ផ្សាយ ១៧ សីហា ២០២២
37

ថ្ងៃសុក្រ ៣ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២

លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
បានចូលរួមកិច្ចប្រជុំស្ដីពីវិវាទក្បាលដីលេខ ១ ៤៦២ ជាមួយប្រជាពលរដ្ឋចំនួន ១៣គ្រួសារ ស្ថិតនៅក្នុងភូមិស្រង៉ែ ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ក្រោមអធិបតីភាព លោក ម៉ឹង វុធី អភិបាលរងខេត្ត ដោយមានការចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលរងស្រុកត្រាំកក់ ភូមិបាលស្រុកត្រាំកក់ លោកមេឃុំ លោកស្រីមេភូមិ និងប្រជាពលរដ្ឋតំណាង សរុបចំនួន ១៤នាក់ ស្រី ០១នាក់។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបសនប្រជុំពិភាក្សា និងសម្រេចលទ្ធផលដូចខាងក្រោម÷
-មន្ត្រីសុរិយោដី ចុះសិក្សា និងវាស់វែងឡើងវិញនូវដីដែលប្រជាពលរដ្ឋ ១៣ គ្រួសារកំពុងអាស្រ័យផលជាក់ស្តែង។
-រៀបចំរបាយការណ៍ស្នើសុំការសំរេចពីអភិបាលខេត្ត ពីការវាស់វែងបំបែកក្បាលដី និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ១៣គ្រួសារ ដោយអនុវត្តតាមនីតិវិធីសូរិយោដី និងធនធានទឹក ពាក់ព័ន្ធនឹងដីចំណីអូរ។

ចំនួនអ្នកចូលទស្សនា
Flag Counter