ប្រធានផ្នែកបសុពេទ្យស្រុកត្រាំកក់ បានចុះពិនិត្យនិងធ្វើការពង្រឹងបន្ថែមលើវិធានការត្រួតពិនិត្យសត្វសាច់ និងផលិតផលសាច់មុននិងក្រោយការពិឃាតសត្វនៅសត្តឃាតដ្ឋាន
ចេញ​ផ្សាយ ១៧ សីហា ២០២២
35

ថ្ងៃសុក្រ ៣ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២

លោក កង  អេត ប្រធានផ្នែកបសុពេទ្យស្រុកត្រាំកក់ បានចុះពិនិត្យនិងធ្វើការពង្រឹងបន្ថែមលើវិធានការត្រួតពិនិត្យសត្វសាច់ និងផលិតផលសាច់មុននិងក្រោយការពិឃាតសត្វនៅសត្តឃាតដ្ឋាននិងបានអូសត្រាបសុពេទ្យនៅលើផ្ទាំងសាច់មុននិងអនុញ្ញាតអោយយកចេញពីសត្តឃាតដ្ឋានទៅធ្វើចរាចរនៅលើទីផ្សារបានចំនួន ៣៥ក្បាល  ក្នុងគោលបំណងពង្រឹងពីគុណភាពសុវត្ថិភាពចំណីអាហារ សុខភាពសាធារណ:និងសុខភាពប្រជាពលរដ្ឋ។ ការចុះត្រួតពិនិត្យនេះធ្វេីនៅសត្តឃាតផ្សារអង្អតាសោម ។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ១២   ០០០៛/គក្រ
+ជ្រូកកសិករ          ១០  ៥០០៛/គក្រ
+មាន់បីសាសន៍        ៩  ៨០០៛/គក្រ
+មាន់សាច់              ៤  ៥០០៛/គក្រ
+មាន់ស្រែ               ១ ៩  ០០០៛/គក្រ
+ស៊ុតមាន់ស្រែ       ១  ០០០-១  ២០០៛/គ្រាប់
+ស៊ុតមាន់កសិដ្ឋាន  ៣៥០-៣៧០៛/គ្រាប់
+ស៊ុតទា                  ៣០០-៣៣០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter