រួមវេទិការពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីដំណាំស្វាយសម្រាប់ខេត្តតាកែវ
ចេញ​ផ្សាយ ១៦ សីហា ២០២២
32

ថ្ងៃសុក្រ ៣ កើត ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានចូលរួមវេទិការពិគ្រោះយោបល់ថ្នាក់ខេត្ត ស្តីពីដំណាំស្វាយសម្រាប់ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាក សឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម លោក ងិន កុសល ប្រធានគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC និងលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោង PPIU-TAK ព្រមទាំងមានការចូលរួមពីតំណាងនាយកដ្ឋានកសិឧស្សាកម្ម តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងមន្ទីរពាណិជ្ជកម្មខេត្ត រដ្ឋបាលឃុំ កសិករដាំស្វាយ និងអ្នកប្រមូលទិញស្វាយ សរុបអ្នកចូលរួម ៣៩នាក់។ ពេលរសៀលបានចុះពិនិត្យចំការស្វាយកែវរមៀត ក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។

ចំនួនអ្នកចូលទស្សនា
Flag Counter