ប្រជុំត្រួតពិនិត្យទិន្នន័យពាក់ព័ន្ធនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មុនពេលប្រជុំប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ
ចេញ​ផ្សាយ ១៩ កក្កដា ២០២២
32

ថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២

លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកម្មវិធីប្រជុំត្រួតពិនិត្យទិន្នន័យពាក់ព័ន្ធនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មុនពេលប្រជុំប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ នៅភូមិទួលត្បែង និងភូមិទួលរកា ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព  លោក  ម៉ឹង  វុធី  អភិបាលនៃគណអភិបាលរងខេត្ត។ កិច្ចប្រជុំនេះ  ធ្វេីឡេីងនៅសាលប្រជុំនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត។  ខ្លឹមសារនៃអង្គប្រជុំរួមមាន÷
-បទបង្ហាញពីទិន្នន័យរៀបចំហេដ្ឋារចនាសម្ព័ន្ធ លើផែនទីកំណត់តំបន់វិនិច្ឆ័យ ផ្លូវ ប្រឡាយ អូរ ផ្លូវ និងដីសាធារណ:របស់រដ្ឋ នៅភូមិទួលត្បែង និងភូមិទួលរកា នៃឃុំជាងទង ស្រុកត្រាំកក់ ដោយមន្ត្រីជំនាញសូរិយោដី។
-ការពិភាក្សា និងការស្នើសុំ ក្នុងការកែប្រែទិន្នន័យ ពីរដ្ឋបាលស្រុក ឃុំ ភូមិ និងមន្ទីរជំនាញពាក់ព័ន្ធផ្សេងៗ។
-ការអនុម័តសម្រេច លើការកែប្រែទិន្នន័យ ដោយប្រធានគណៈកម្មការ។

ចំនួនអ្នកចូលទស្សនា
Flag Counter