ប្រជុំពិភាក្សាស្តីពីលទ្ធផលចុះពិនិត្យសិក្សាទីតាំងជាក់ស្ដែង ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិ លើដីដែលបានកាន់កាប់អាស្រ័យផល នៅក្នុងឃុំស្រែរនោង និងឃុំលាយបូរ
ចេញ​ផ្សាយ ១៩ កក្កដា ២០២២
44

ថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តតាកែវ រួមនឹងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និង លោក ចន្ទ័ សុវណ្ណា នាយផ្នែករដ្ឋបាលព្រៃឈើត្រាំកក់ បានចូលរួមប្រជុំពិភាក្សាស្តីពីលទ្ធផលចុះពិនិត្យសិក្សាទីតាំងជាក់ស្ដែង ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិ លើដីដែលបានកាន់កាប់អាស្រ័យផល នៅក្នុងឃុំស្រែរនោង និងឃុំលាយបូរ ស្រុកត្រាំកក់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត។ កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីលោក ម៉ឹង វុធី អភិបាលរងខេត្ត និងលោក ច័ន្ទ ប៉ុណ្ណិកា អនុប្រធានរដ្ឋបាលព្រៃឈើ និងអ្នកពាក់ពន្ធ័។

 

ចំនួនអ្នកចូលទស្សនា
Flag Counter