បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំសម្រាប់ការត្រួតពិនិត្យសហគមន៍កសិកម្ម ដោយគណៈកម្មាធិការត្រួតពិនិត្យ
ចេញ​ផ្សាយ ១៩ កក្កដា ២០២២
33

ថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២២

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត បានសហការណ៍រៀបចំជាមួយគម្រោងម៉ាស២ នៃអង្គការទស្សនៈពិភពលោក បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំសម្រាប់ការត្រួតពិនិត្យសហគមន៍កសិកម្ម ដោយគណៈកម្មាធិការត្រួតពិនិត្យរយៈពេល ២ថ្ងៃ (ថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២២) ដល់សហគមន៍កសិកម្មចំនួន ០៤ រួមមានៈ សហគមន៍កសិកម្មភូមិបឹងអមតៈ សហគមន៍កសិកម្មស្វាយរន្ធ សហគមន៍កសិកម្មសំបួរចម្រើនផល និងសហគមន៍កសិកម្មដូងខ្ពស់អភិវឌ្ឍន៍ថ្មី ក្នុងគោលបំណង៖
-ពង្រឹងសមត្ថភាពគណៈកម្មាធិការត្រួតពិនិត្យ សហគមន៍កសិកម្ម លើការត្រួតពិនិត្យ។
-ដើម្បីធ្វើការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងសហគមន៍កសិកម្ម។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ៣០នាក់ ស្រី ១០នាក់ នៅសណ្ឋាគារអាលីសវីឡា។

ចំនួនអ្នកចូលទស្សនា
Flag Counter