ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការរៀបចំជាមួយគម្រោងម៉ាស២ នៃអង្គការទស្សនៈពិភពលោក បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំសម្រាប់ការត្រួតពិនិត្យសហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៩ កក្កដា ២០២២
23

ថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការរៀបចំជាមួយគម្រោងម៉ាស២ នៃអង្គការទស្សនៈពិភពលោក បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំសម្រាប់ការត្រួតពិនិត្យសហគមន៍កសិកម្ម ដោយគណៈកម្មាធិការត្រួតពិនិត្យរយៈពេល ២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែមករា ឆ្នាំ២០២២) ដល់សហគមន៍កសិកម្មចំនួន ០៤ រួមមានៈ សហគមន៍កសិកម្មភូមិបីមានជ័យ សហគមន៍កសិកម្មគីរីឧត្តមតាអូរ សហគមន៍កសិកម្មសំភ្លីអង្គរង្សី និងសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ក្នុងគោលបំណង៖
-ពង្រឹងសមត្ថភាពគណៈកម្មាធិការត្រួតពិនិត្យ សហគមន៍កសិកម្ម លើការត្រួតពិនិត្យ។
-ដើម្បីធ្វើការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងសហគមន៍កសិកម្ម។
-ជំរុញសហគមន៍កសិកម្មទៅជាសហគមន៍កសិកម្មគំរូក្នុងខេត្ត។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ២៨នាក់ ស្រី ៦នាក់ នៅសណ្ឋាគារអាលីសវីឡា។

ចំនួនអ្នកចូលទស្សនា
Flag Counter