ការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះធ្វើអធិការកិច្ចដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម
ចេញ​ផ្សាយ ១៩ កក្កដា ២០២២
32

ថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

ការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះធ្វើអធិការកិច្ចដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម និងជីកសិកម្ម បានចំនួន ០៦ដេប៉ូ ក្នុងស្រុកកោះអណ្តែត ដោយទទួលបានលទ្ធផល៖
-ចេញលិខិតកែតម្រូវ ចំនួន ០៤ដេប៉ូ ក្នុងនោះ ០២ដេប៉ូ អោយដាក់ពាក្យចូលរៀនវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈឡើងវិញ។
-ណែនាំ ព្រមានផ្ទាល់មាត់ ០១ដេប៉ូ
-ពិន័យអន្តរការណ៍ ០១ដេប៉ូ។

ចំនួនអ្នកចូលទស្សនា
Flag Counter