មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) បានធ្វើទិវាស្រែ
ចេញ​ផ្សាយ ១៩ កក្កដា ២០២២
29

ថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) បានធ្វើទិវាស្រែ នៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដោយមានការចូលរួមពីលោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម លោក អ៊ុក សុខា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃកប្បាស អជ្ញាធរឃុំ និងកសិករ  សរុបអ្នកចូលរួមចំនួន ៦៤នាក់ ស្រី ០៧នាក់ ។ ពីធីនេះរៀបចំក្នុងគោលបំណង៖
-បង្កើនចំណេះដឹងដល់កសិករក្នុងការប្រើឧបករណ៍ដាំស្រូវជាជួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់         សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
-ជំរុញឲ្យកសិករប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរនេះពីព្រោះស្រូវដុះលូតលាស់ល្អដោយសារមានចន្លោះជួរ ដែលអាចអោយពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់ និង ដើម្បីកាត់បន្ថយការចំណាយគ្រាប់ពូជច្រើន។
-ចែករំលែកបទពិសោធន៍ដែលបានអនុវត្តការបង្ហាញដាំស្រូវជាជួរដោយប្រើឧបករណ៍នេះកន្លងមក ដល់កសិករផ្សេងៗទៀតក្នុងតំបន់។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់កសិកររួមមាន៖
- ព្យាយាមប្រើប្រាស់ឧបករណ៍ដាំស្រូវជាជួរដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តច។
- ប្រើប្រាស់ពូជសុទ្ធដើម្បីទទួលបានទិន្នផលខ្ពស់ហើយមានតម្លៃថ្លៃលើទីផ្សារ។
- ធ្វើកសិកម្មតាមបែបយន្តតូបនីយកម្ម ដើម្បីកាត់បន្ថយថ្លៃដើមផលិត និងទទួលបានចំណូលខ្ពស់។

ក្រោយចប់កម្មវិធី លោកប្រធានក៏បន្តចុះពិនិត្យមើលការប្រមូលផងស្រូវរដូវប្រាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter