ថ្ងៃចន្ទ ១៥ កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២
លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចុះពិនិត្យធ្វើស្រែបង្ហាញដាំស្រូវជាជួរចំនួន ៣បង្ហាញលើផ្ទៃដី ១.៥ហិកតា។ ស្រែបង្ហាញប្រើពូជសែនក្រអូប នៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ព្រមទាំងបានចុះពិនិត្យមើលទីតាំងរៀបចំទិវាស្រែបង្ហាញ នៅភូមិព្រៃតាពង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស។ ការធ្វើស្រែបង្ហាញនេះឧបត្ថម្ភគាំទ្រដោយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម