ចុះត្រួតពិនិត្យវាយតំលៃស្ថានភាពលូតលាស់ស្រែបង្ហាញ និងណែនាំកសិករពីការគ្រប់គ្រងកត្តាចង្រៃផ្សេងៗលើដំណាំស្រូវ
ចេញ​ផ្សាយ ១៩ កក្កដា ២០២២
48

ថ្ងៃចន្ទ ១៥ កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកដិកម្ម និងជាប្រធានសម្របសម្រួលគម្រោង (Rspp) ថ្នាក់ខេត្ត និងមន្រ្តី ចំនួន ០៣រូប  សហការជាមួយកសិករធ្វេីស្រែបង្ហាញ និងក្រុមការងាររបស់អគ្គនាយកដ្ឋានកសិកម្មចំនួន ០២រូប បានចុះត្រួតពិនិត្យវាយតំលៃស្ថានភាពលូតលាស់ស្រែបង្ហាញ និងណែនាំកសិករពីការគ្រប់គ្រងកត្តាចង្រៃផ្សេងៗលើដំណាំស្រូវ នៅភូមិសេដ្ឋី ឃុំបានកាម ស្រុកព្រៃកប្បាស និងណែនាំកសិករពីវិធីសាស្រ្តកំចាត់ខ្យង ដង្កូវមូរស្លឹក និងកណ្តុរ។ ស្រូវស្ថិតក្នុងតំណាក់កាលសំណាប។
ពេលល្ងាច បានជួបក្រុមហ៊ុនជីធម្មជាតិជប៉ុន ដោយបានណែនាំនិងពន្យល់បង្ហាញពីក្រុមដីតាមបណ្តាស្រុកនីមួយៗ ក្នុងខេត្តតាកែវ និងទិន្នន័យផ្ទៃដីដាំដុះស្រូវ ព្រមទាំងផ្តល់សៀវភៅបច្ចេកទេសគ្រងក្រុមដី។

 

ចំនួនអ្នកចូលទស្សនា
Flag Counter