ប្រធានផ្នែកបសុពេទ្យស្រុកទ្រាំង បានចុះពិនិត្យ និងផ្តល់បច្ចេកទេសការចិញ្ចឹមមាន់ ដល់កសិករ
ចេញ​ផ្សាយ ១៩ កក្កដា ២០២២
29

ថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២

លោក ទេព សុីនឿន ប្រធានផ្នែកបសុពេទ្យស្រុកទ្រាំង បានចុះពិនិត្យ និងផ្តល់បច្ចេកទេសការចិញ្ចឹមមាន់ ដល់កសិករប ឈ្មោះ ធៀន វណ្ណះ នៅភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ដើម្បីធ្វើការចិញ្ចឹមមាន់បង្ហាញ ក្នុងគម្រោងសន្តិសុខស្បៀង ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការធ្វើបង្ហាញនេះ មានមាន់មេសរុប ៦២ក្បាល មាន់ឈ្មោល ១២ក្បាល មាន់ជំទង់សាច់ ១២៦ក្បាលកូនមាន់ ២០៧ក្បាល គឺមានលក្ខណៈល្អប្រសើរ។ ក្នុងពេលនោះ មន្រ្តីជំនាញបានពន្យល់បន្ថែមពីបច្ចេកទេសថែទាំកូនមាន់ ការផ្តល់ទឹក ចំណី មានគុណភាព និងការធ្វើអនាម័យល្អ។

តម្លៃសត្វរស់ និងស៊ុតបក្សី៖
+ជ្រូកកសិដ្ឋានសុីភី  ១០   ២០០៛/គក្រ
+ជ្រូកកសិករ            ៨  ៥០០៛/គក្រ
+មាន់បីសាសន៍        ៩  ០០០៛/គក្រ
+មាន់សាច់              ៤  ០០០៛/គក្រ
+មាន់ស្រែ               ១ ៩  ០០០៛/គក្រ
+ស៊ុតមាន់ស្រែ       ១  ១០០-១  ៣០០៛/គ្រាប់
+ស៊ុតមាន់កសិដ្ឋាន  ៣២០-៣៤០៛/គ្រាប់
+ស៊ុតទា                  ៣២០-៣៥០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter