បើកវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីគណនេយ្យសហគមន៍កសិកម្ម ដែលមានរយៈពេល ៣ថ្ងៃ
ចេញ​ផ្សាយ ១៩ កក្កដា ២០២២
28

ថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២

ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត បានសហការរៀបចំជាមួយគម្រោងម៉ាស២ នៃអង្គការទស្សនៈពិភពលោក ធ្វើការបើកវគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីគណនេយ្យសហគមន៍កសិកម្ម ដែលមានរយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២) ដល់សហគមន៍កសិកម្មចំនួន ០៥ រួមមានៈ -សហគមន៍កសិកម្មសំបួរចំរើនផល
-សហគមន៍កសិកម្មដូងខ្ពស់អភិវឌ្ឍន៍
-សហគមន៍កសិកម្មភូមិបឹងអមតៈ -សហគមន៍កសិកម្មសំភ្លីអង្គររង្សី -សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក
ក្នុងគោលបំណង៖
+ពង្រឹងសមត្ថភាពលើការចុះបញ្ជីគណនេយ្យ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដល់សហគមន៍កសិកម្ម
+ដើម្បីធ្វើការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍រវាងសហគមន៍កសិកម្ម។
+ជំរុញសហគមន៍កសិកម្មទៅជាសហគមន៍កសិកម្មគំរូក្នុងខេត្ត។
វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមសរុបចំនួន ២២នាក់ ស្រី ៩នាក់ នៅសណ្ឋាគារអាលីសវីឡា។

ចំនួនអ្នកចូលទស្សនា
Flag Counter