ចុះប្រជុំពិភាក្សាជាមួយគណកម្មាធិការសហគមន៍កសិកម្ម ដើម្បីធ្វើការផ្ទៀងផ្ទាត់ឯកសារ
ចេញ​ផ្សាយ ១៩ កក្កដា ២០២២
32

ថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២

មន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន  CFAVC រួមជាមួយអង្គភាពគ្រប់គ្រងគម្រោង PMU & ទីប្រឹក្សាគម្រោង CS1 បានចុះប្រជុំពិភាក្សាជាមួយគណកម្មាធិការសហគមន៍កសិកម្ម ដើម្បីធ្វើការផ្ទៀងផ្ទាត់ឯកសារទាំង ៧ចំនុច ជាពិសេសឯកសារផលប៉ះពាល់មុនពេល និងអំឡុងពេលសាងសង់ឃ្លាំង បានចំនួន ០៧ សហគមន៍ រួមមានសហគមន៍កសិកម្ម៖
-ជើងគួនជោគជ័យ ស្ថិតនៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង
-ចំប៉ាព្រៃផ្ដៅ ស្ថិតនៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស
-ពន្លឺបេងក្រពុំឈូក ស្ថិតនៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត
-ភូមិបីសាមគ្គី ស្ថិតនៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត
-សាមគ្គីត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់
-ត្រពាំងស្រង៉ែ ភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់។
-បក្សីរីករាយ ភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់

ចំនួនអ្នកចូលទស្សនា
Flag Counter