ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្រ្តី បានចូលរួមមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ
ចេញ​ផ្សាយ ១៤ កក្កដា ២០២២
80

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២

លោក អុច សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្រ្តី បានចូលរួមមហាសន្និបាតប្រចាំឆ្នាំសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ស្ថិតនៅឃុំចំប៉ា ស្រុកព្រៃកប្បាស  ក្រោមអធិបតីភាព លោក ទួន សុខប៉េង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍ចំប៉ាព្រៃផ្តៅ ជាប្រធាន អង្គមហាសន្និបាត និងមានការចូលរួមពីលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម លោក អ៊ុក សុខា ប្រធានការិយាល័យកសិកម្ម  ធនធានធម្មជាតិ និង បរិស្ថាន ស្រុកព្រៃកប្បាស លោក អែម សំអឿន តំណាងអង្គការរចនា  
ជាភ្ញៀវកិត្តិយស និងសមាជិក  សមាជិកាសហគមន៍កសិកម្មសរុប ១១១ នាក់ ស្រី ៧០នាក់។
មហាសន្និបាតប្រចាំឆ្នាំ២០២១ នេះបានពិភាក្សា និងអនុម័ត លើ របៀបវារៈសំខាន់ដូចជា :
-របាយការណ៍មុខរបរសហគមន៍សហគមន៍កសិកម្មឆ្នាំ ២០២១។
-តារាងតុល្យការ និងរបាយការណ៍លទ្ធផល។
-ផែនការសកម្មភាពមុខរបរសម្រាប់ឆ្នាំ ២០២២

ចំនួនអ្នកចូលទស្សនា
Flag Counter