នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានដឹកនាំកម្លាំងចម្រុះ
ចេញ​ផ្សាយ ១៤ កក្កដា ២០២២
32

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២

លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានដឹកនាំកម្លាំងចម្រុះ រួមមានៈ មន្រ្តីជលផល ៩ រូប កងរាជអាវុធហត្ថចំនួន ៥រូប និងសហគមន៍នេសាទ ៤ រូប សរុបចំនួន ១៨ នាក់
ចុះធ្វើការបង្ក្រាបការទន្រ្ទានហ៊ុព័ទ្ធកាន់កាប់នាទីព្រៃលិចទឹកយកធ្វើកម្មសិទ្ធ នៅចំណុចឃុំបូរីជលសារ ស្រុកបូរីជលសារ ដោយដកហូតវត្ថុតាងរួមមានៈ
-ស្រូវពូជ      ១០ កំណាត់បាវ
-ធុងបាញ់ថ្នាំ ១ គ្រឿង
-ម៉ាស៊ីនព្រោះស្រូវ ២ គ្រឿង
-ម៉ាស៊ីនបូមទឹកតូច សាំង ២ គ្រឿង
-របាំងសាច់អួន     ១ បាវ
-អាគុយ        ១ គ្រឿង
-អំពូលសូឡា ១គ្រឿង
-ប្រេងម៉ាស៊ូត ៣ កាន
-ក្បាលម៉ាស៊ីនម៉ាស៊ូត ២ គ្រឿង
-ទូកជ័រប្រវែង ៨,៥ ម៉ ១គ្រឿង
-ម៉ាស៊ីនទូកជជុះ ១៨ សេស ១ គ្រឿង និងវត្ថុតាងមួយចំនួនទៀត។
ផ្ទៃដីដែលបានធ្វើការទន្រ្ទានប្រមាណជា ២០ ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter