សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយដល់អ្នកទទួលផលពីគម្រោងនិងអ្នកពាក់ព័ន្ធដែលមានសក្តានុពលសាងសង់ឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍
ចេញ​ផ្សាយ ១៤ កក្កដា ២០២២
29

ថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២

គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយដល់អ្នកទទួលផលពីគម្រោងនិងអ្នកពាក់ព័ន្ធដែលមានសក្តានុពលសាងសង់ឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍សម្រាប់ខេត្តតាកែវនិងខេត្តកំពត ក្រោមអធិបតីភាពលោក ងិន កុសល ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្មនិងជាប្រធានគម្រោង CFAVC ព្រមទាំងមានការចូលរួមជាកិត្តិយសពីលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តនិងជាប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់PPIU-TAK និងលោកស្រី ចាន់ ផលលាភ តំណាងភ្នាក់អនុវត្តគម្រោ IA នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ GDAHP ព្រមទាំងមានការចូលរួមពីមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត  តំណាងរដ្ឋបាលឃុំ កសិករដែលមានចំណាប់អារម្មណ៍លើឡជីវឧស្ម័ននិងរោងជីកំប៉ុស្តិ៍ និងកសិករចិញ្ចឹមសត្វខ្នាតតូច សរុបអ្នកចូលរួមចំនួន ៤៦នាក់។ សិក្ខាសាលានេះធ្វើឡើងនៅខេត្តកែប។

ចំនួនអ្នកចូលទស្សនា
Flag Counter