ចុះត្រួតពិនិត្យវាយតំលៃស្ថានភាពស្រែបង្ហាញ និងណែនាំកសិករពីការបាចជីបំប៉នលើកទី១ និងបានចុះពិនិត្យនិងអនុវត្តន៍ការកែច្នៃផលិតកម្មពូជផ្ការំដួល រដូវវស្សាឆ្នាំ២០២១
ចេញ​ផ្សាយ ១៤ កក្កដា ២០២២
28

ថ្ងៃអង្គារ ២ កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្មខេត្ត និងជាប្រធានសម្របសម្រួលគម្រោង (Rspp) ថ្នាក់ខេត្ត និងមន្រ្តី ចំនួន ០៣រូប  សហការជាមួយក្រុមការងារគម្រេាងថ្នាក់ជាតិនិងកសិករធ្វេីស្រែបង្ហាញ និងសហគមន៍កសិកម្មអូរសារាយន៍បានចុះត្រួតពិនិត្យវាយតំលៃស្ថានភាពស្រែបង្ហាញ និងណែនាំកសិករពីការបាចជីបំប៉នលើកទី១ និងបានចុះពិនិត្យនិងអនុវត្តន៍ការកែច្នៃផលិតកម្មពូជផ្ការំដួល រដូវវស្សាឆ្នាំ២០២១ របស់លេខកូដឡូ: G0066321.06។
ដោយទទូលបានលទ្ធផល៖
 -បានណែនាំកសិករពីវិធីសាស្រ្តកំចាត់ទ្រីបដែលស្រូវស្ថិតក្នុងតំណាក់កាលសំណាប។
 -មន្រ្តីគម្រេាងថ្នាក់ខេត្តនិងថ្នាក់ជាតិបានសហការជាមួយសហគមន៍កសិកម្មអូរសារាយពិនិត្យម៉ាស៊ីនសំអាតទាំងផ្នែកខាងក្នុងនិងក្រៅដែលបានធ្វេីការ បេាសសំអាតដេីម្បីធ្វេីការកែច្នៃផលិតកម្មពូជស្រូវផ្កា រំដួល រដូវវស្សាឆ្នាំ២០២១ របស់លេខកូដឡូ: G0066321.06 ដែលសម្រេចបានចំនួន ៨០០ គក។

ចំនួនអ្នកចូលទស្សនា
Flag Counter