ចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវ ខា-១៦ ចំនួន ០១ បង្ហាញ នៅភូមិ ជ្រោយ ស្លែង ឃុំ គិរីចុងកោះ ស្រុក គិរីវង់
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
21

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១

លោកប្រធានការិយាល័គ្រឿងយន្តកសិកម្ម និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ជាមន្ត្រីអង្គភាពអនុវត្តគម្រោងខេត្ត PPIU នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន CFAVC រួមដំណើរជាមួយទីប្រឹក្សាគម្រោង CS2 បានចុះពិនិត្យស្រែបង្ហាញផលិតកម្មពូជស្រូវ ខា-១៦  ចំនួន ០១  បង្ហាញ នៅភូមិ  ជ្រោយ ស្លែង  ឃុំ គិរីចុងកោះ  ស្រុក គិរីវង់។ ផ្ទៃដីស្រែបង្ហាញមានចំនួន ២ ៦០០ម៉ែត្រការ៉េ ប្រភេទពូជស្រូវ ខា ១៦ ស្រូវស្ថិតក្នុងដំណាក់កាលបែកគុម្ព។ ពេល រសៀល  បាន ចុះធ្វើការបង្វឹក-ណែនាំតាមទីវាលស្តីពីការផ្សព្វផ្សាយ និងទីផ្សារ បានចំនួន  ២លើក នៅភូមិ ពោធិ៍ ឃុំ សំបួរ និងភូមិជ្រោយ ស្លែង  ឃុំ ប្រាំបីមុំ  ស្រុក ទ្រាំង ដែល ទទួលបានលទ្ធផល ដូច ខាងក្រោម ៖
- កសិករ ចូលរួម សរុប ចំនួន  ៣២នាក់  ស្រី ០៩នាក់
- កសិករ ជាវ ឡជីវឧស្ម័ន  និង រោង ជីកំប៉ុស្ដិ៍ មាន ០៨នាក់  ស្រី ០៥នាក់

ចំនួនអ្នកចូលទស្សនា
Flag Counter