ចុះពិនិត្យបញ្ជាក់កសិករទទួលបានកូនមាន់ និងចំណីកូនមាន់របសគម្រោងចំនួន០៧គ្រួសារ
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
21

ថ្ងៃអង្គារ ៩ រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងជាមន្រ្តីបង្គោលគម្រោង RUST-IT បានចុះពិនិត្យបញ្ជាក់កសិករទទួលបានកូនមាន់ និងចំណីកូនមាន់របសគម្រោងចំនួន០៧គ្រួសារ នៅស្រុកបាទី ក្នុងនោះ នៅឃុំត្នោត ៤គ្រួសារ និងឃុំតាំងដូង ៣គ្រួសារ សរុបជារួមពិនិត្យឃើញថាកសិករទាំងអស់បានទទួលសម្ភារ:ដែលបានទិញតាម App Chamka គ្រប់គ្រាន់តាមការស្នើសុំ។ ពេលរសៀល បានចូលរួមជូនដំណើរតំណាងទីផ្សារផ្សារបន្លែសុវត្ថិភាពខ្មែរចុះពិភាក្សាពីប្រភេទបន្លែដែលកសិករដាំដុះ បរិមាណផលិត និងការផ្គត់ផ្គងទីផ្សារដើម្បីឈានទៅរកកិច្ចសន្យាទិញលក់បន្លែនៅបណ្តុំអាជីវកម្មបន្លែភូមិត្រពាំងអង្គរ ឃុំក្រាំងលាវ ស្រុកបាទី និងបណ្តុំបន្លែភូមិស្វាយរន្ធ និងធ្លកដំណាក់លួង ឃុំជំរះពេន និងបណ្តុំបន្លែភូមិខ្នារុង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។

ចំនួនអ្នកចូលទស្សនា
Flag Counter