ប្រជុំពិភាក្សាពីការអនុវត្តសកម្មភាពក្រាលកៅស៊ូក្នុងស្រះដើម្បីកាត់បន្ថយរំហូតទឹក ជាមួយក្រុមហ៊ុន
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
27

ថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី បានប្រជុំពិភាក្សាពីការអនុវត្តសកម្មភាពក្រាលកៅស៊ូក្នុងស្រះដើម្បីកាត់បន្ថយរំហូតទឹក ជាមួយក្រុមហ៊ុន ស៊ីបាតា អូហ្គូរ៉ា វើលវ៉ាយដ៏ អឹឡាយអិន ខូ អិលធីឌី (SHIBATA OGURA WORLDWIDE ALLIANCE CO., LTD.) ដែលជាក្រុមហ៊ុនជួយសម្របសម្រួលដល់ក្រុមហ៊ុនធំនៅប្រទេសជប៉ុនឈ្មោះ ស៊ីបាតាក់ អ៊ីនដាស្ត្រៀល ខូ អិលធីឌី (SHIBATA INDUSTRIAL CO., LTD.) ផលិតទំនិញជាច្រើនពីជ័រកៅស៊ូ ដោយទទូលគម្រោងក្រាលកៅស៊ូស្រះទឹកពីស្ថាប័ន Jica។ បន្ទាប់មកបានចុះពិនិត្យទីតាំងដើម្បីរៀបចំដំណើរការជីកស្រះអនុវត្តសកម្មភាព នៅសហគមន៍កសិកម្មស្ទឹងស្លាគូរ ស្ថិតក្នុងភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។

 ពេលរសៀល លោកប្រធាន និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (ZOOM MEETING) ស្ដីពីការពន្លឿនការងារសាងសង់អាគារបណ្ដុះបណ្ដាល អគាររោងជាង និងឃ្លាំងស្តុកស្រូវពូជ ស្រូវចំណី និងដំឡូងមី នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថានក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសំ  ឆោមសង្ហា អគ្គលេខាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជានាយកអង្គភាពគ្រប់គ្រងគម្រោង។

ចំនួនអ្នកចូលទស្សនា
Flag Counter