បើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីខ្សែច្រវាក់ផលិតកម្មកង្កែប
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
24

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១

លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត បានជូនក្រុមការងារមកពីនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្ម ០៥នាក់ ស្រី ០២នាក់ និងជំនាញការបច្ចេកទេសកង្កែប (Catfish Aqua  project) ០១នាក់ បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសស្តីពីខ្សែច្រវាក់ផលិតកម្មកង្កែប ដែលមានមន្ត្រី និងកសិករមកពីខេត្ត តាកែវ កណ្ដាល ព្រៃវែង កំពង់ចាម កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ សរុបចំនួន ៣៥នាក់ ស្រី ០៣នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ។

ចំនួនអ្នកចូលទស្សនា
Flag Counter