ចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការធ្វើសមាហរណកម្មនៃគោលនយោបាយស្តីពីការអភិវឌ្ឍន៍ឡជីវឧស្ម័ននៅកម្ពុជា
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
18

ថ្ងៃព្រហស្បតិ៍ ៤ រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមនឹងមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK និងកសិករចិញ្ចឹមសត្វចំនួន ០៣នាក់ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងការធ្វើសមាហរណកម្មនៃគោលនយោបាយស្តីពីការអភិវឌ្ឍន៍ឡជីវឧស្ម័ននៅកម្ពុជា ក្រោមអធិបតីភាព លោក ងិន កុសល ប្រធាននាយកដ្ឋានវិស្វកម្មកសិកម្មនឹងជាប្រធានគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC និងលោកបណ្ឌិត សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នឹងជាប្រធានភ្នាក់ងារអនុវត្តគម្រោង (Implementation Agency) ។ សិក្ខាសាលានេះ ធ្វើឡើងនៅខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter