ចុះឃាត់ចាប់គ្រឿងចក្រនិងមធ្យោបាយដឹកជញ្ជូន
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
14

ថ្ងៃអង្គារ ២ រោច ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១

ក្រុមការងារខេត្ត ដឹកនាំដោយលោក មាស ទេន ស្នងការរងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត សហការជាមួយអជ្ញាធរមូលដ្ឋានស្រុកគីរីវង់ ដោយមាន
ការចូលរួមពីលោកនាយសង្កាតរដ្ឋបាលព្រៃឈើគីរីវង់ កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំ បានចុះឃាត់ចាប់គ្រឿងចក្រនិងមធ្យោបាយដឹកជញ្ជូន រួមមាន៖
-រថយន្តដឹកដី ចំនួន ៥ គ្រឿង
-អេស្កាវាទ័រ ចំនួន    ១ គ្រឿង
-ត្រាក់ទ័ ចំនួន        ១ គ្រឿង
-រថយន្តដឹកអេស្កាវាទ័ ១គ្រឿង
+លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានដឹកនាំក្រុមការងារខេត្ត
រួមមាន៖ លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរកងរាជអាវុធហត្ថខេត្ត សហការជាមួយអជ្ញាធរស្រុកគីរីវង់ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ បានបន្តចុះផ្ទៀងផ្ទាត់ទីតាំងដីដែលគ្រឿងចក្របានកាយយកអាចម៍ដីកាលពីថ្ងៃទី២០ នៅត្រង់ចំណុចនិយាមការ៖
-476181-11647876
-476194-1164906
-476151-1164936

វត្ថុតាងបានយកមករក្សាទុក នៅសាលាឃុំតាអូរ ស្រុកគីរីវង់ និងកំពុងរៀបចំចងក្រងសំណុំរឿងតាមនីតិវិធី ។

ចំនួនអ្នកចូលទស្សនា
Flag Counter