ចុះបោះបង្គោលព្រំដី ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើត្រពាំងធំ ឃុំខ្វាវ ស្រុកទ្រាំង
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
33

ថ្ងៃសុក្រ ១៣ កើត ខែមិគសិរ ឆ្នាំឆលូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១

ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ដឹកនាំដោយលោក ម៉ន វុទ្ធី រួមសហការជាមួយអជ្ញាធរមូលដ្ឋានឃុំខ្វាវ ឃុំព្រៃស្លឹក
នគរបាលប៉ុស្តិរដ្ឋបាលឃុំទាំ ២ និងតំណាងក្រុមហ៊ុន HMM បានចុះបោះបង្គោលព្រំដី ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើត្រពាំងធំ ឃុំខ្វាវ ស្រុកទ្រាំង។

ក្នុងពេលនោះ នៅពេលក្រុមការងារទើបអនុវត្ត បោះបង្ភោលបាន ០៥ដើម ក៏មានប្រជាពលរដ្ឋមួយក្រុមតូចមករារាំង និងដកបង្គោលទាំងនោះចោលទាំងអស់។
ជាវិធានការណ៍៖
-បានផ្សព្វផ្សាយ ណែនាំអោយពួកគាត់ចាកចេញរុះរើខ្ទមចេញ
-បានចងក្រងសុំណុំរឿងបញ្ជូនទៅតុលា ២ ករណី
-បានធ្វើសំណើទៅលោកអភិបាលនៃគណៈអភិបាលស្រុកទ្រាំង ជួយមានវិធានការសមស្រប។

ចំនួនអ្នកចូលទស្សនា
Flag Counter