វេទិកាផ្សព្វផ្សាយជម្ងឺប៉េស្តជ្រូកអាហ្រ្វិក នៅស្រុកទ្រាំង ដែលបានរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
28

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១

លោក ឈឹម  ណែម អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រួមជាមួយលោកសែស  សុខន មន្រ្តីជំនាញបានចូលរួម វេទិកាផ្សព្វផ្សាយជម្ងឺប៉េស្តជ្រូកអាហ្រ្វិក  នៅស្រុកទ្រាំង ដែលបានរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដោយទទួលបានលទ្ធផល៖
   +  ពេលព្រឹកៈ
នៅភូមិត្រពាំងរំពាក់  ឃុំរនាម   ក្រោមអធិបតីភាពលោក ហ៊ុល  ដាវុន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដោយមានការសម្របសម្រួលពីលោកស្រី រ៉េន  ធារី អនុប្រធានវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ  លោក ទេព  សុីនឿន ប្រធានផ្នែកបសុពេទ្យស្រុកទ្រាំង ព្រមទាំងមានកាចូលរួមពីលោកក្រុមប្រឹក្សាឃុំលោកមេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ និងកសិករចឹញ្ចឹមសត្វចូលរួមសរុប ៤៦នាក់ ស្រី ៣៤នាក់។

  +ពេលរសៀល៖
នៅភូមិត្រពាំងធំ ឃុំរនាម  ដោយមានការចូលរួមពីលោកក្រុមប្រឹក្សាឃុំ លោកមេភូមិភ្នាក់ងារសុខភាពសត្វភូមិ ព្រមទាំងកសិករចឹញ្ចឹមសត្វ សរុប ៤២នាក់  ស្រី ៣៤ នាក់  ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter