កម្មវិធីផ្តល់សម្ភារៈកសិកម្មឆ្លើយតបនឹងតម្រូវការរបស់សហគមន៍កសិកម្មដែលជាទុនសហវិនិយោគនៃការគាំទ្រសហគមន៍កសិកម្ម និងអង្គការកសិករ (support AC/FO) ក្នុងឆ្នាំ ២០២១ របស់់កម្មវិធី ASPIRE
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
22

ថ្ងៃពុធ ១១ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១

នៅស្នាក់ការសហគមន៍កសិកម្មរំពាក់ពេន ស្ថិតក្នុងឃុំឧត្តមសុរិយា  ស្រុកត្រាំកក់ បានរៀបចំកម្មវិធីផ្តល់សម្ភារៈកសិកម្មឆ្លើយតបនឹងតម្រូវការរបស់សហគមន៍កសិកម្មដែលជាទុនសហវិនិយោគនៃការគាំទ្រសហគមន៍កសិកម្ម និងអង្គការកសិករ (support AC/FO) ក្នុងឆ្នាំ ២០២១ របស់់កម្មវិធី ASPIRE ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជានាយកគ្របគ្រងអនុកម្មវិធី ASPIRE ខេត្ត និងលោក ចាន់ ម៉ៅ ប្រធានក្រុមប្រឹក្សាឃុំឧត្តមសុរិយា ព្រមទាំងមានការចូលរួមពីលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ត្រីជំនួយការកម្មវិធី ASPIRE ថ្នាក់ខេត្ត ០១រូប និងសមាជិកសហគមន៍កសិកម្មចំនួន ២១ នាក់ ស្រី ១៥នាក់។  សម្ភារៈគាំទ្ររួមមានៈ ទូភ្ញាស់ពងមាន់ចំនួន ០២ គ្រឿង ដែលអាចភ្ញាស់កូនមាន់បានចំនួន ៥ ៦០០ គ្រាប់។ ក្នុងឱកានោះ លោកប្រធានក៏បានផ្តល់អនុសាសន៍ដល់សមាជិក និងថ្នាក់ដឹកនាំសហគមន៍អោយយកចិត្តទុកដាក់ក្នុងការក្នុងធ្វើផលិតកម្មផ្គត់ផ្គង់កូនមាន់ មាន់សាច់ អោយបានច្រើន ខិតខំពង្រឹងគុណភាព សុវត្ថិភាព និង ពង្រីកទីផ្សារកូនមាន់ មាន់សាច់ និង ធ្វើកិច្ចសន្យាផលិតកម្មជាមួយដៃគូរទទួលទិញ ជាពិសេសសមាជិកត្រូវ ខិតខំចូលរួមធ្វើជំនួញ សហគមន៍កសិកម្ម ពង្រីកមុខរបរសហគមន៍កសិកម្មរបស់ខ្លួន អោយកាន់រីកចម្រើនជាងមុន។

ចំនួនអ្នកចូលទស្សនា
Flag Counter