ចុះផ្សព្វផ្សាយជម្ងឺប៉េស្តជ្រូកអាហ្រិ្វចនៅមូលដ្ឋាន
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
20

ថ្ងៃអង្គារ ១០ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១

លោក ផន  ផលរិទ្ធ រួមជាមួយលោក អ៊ូច  ប៊ុនថា មន្រី្តការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត និងលោក កង  អេត ប្រធានផ្នែកបសុពេទ្យស្រុកត្រាំកក់ បានសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានចុះផ្សព្វផ្សាយជម្ងឺប៉េស្តជ្រូកអាហ្រិ្វចនៅមូលដ្ឋានភូមិត្រពាំងរបង និងភូមិព្រៃក្តួច  ឃុំត្រពាំងក្រញូង សមាសភាពចូលរួមមានលោកស្រី រ៉េន  ធារី នាយករងវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ លោកស្រីសុឹម   សុចិន្តា  នាយករងវិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ លោកស្រីសេង  ប៊ុនណារី ប្រធានមន្ទីរពិសោធន៍វីរុសសាស្រ្ត លោក ឧត្ត  បណ្ឌិត  អនុប្រធានមន្ទីពិសោធន៍គុណភាពចំណីសត្វ លោកមុី  សាហ៊ុនសមាជិកក្រុមប្រឹក្សាឃុំព្រមទាំងប្រជាកសិករសរុប 41នាក់ ។

តម្លៃសត្វរស់ និងស៊ុតបក្សី
+ជ្រូកកសិដ្ឋានសុីភី  ១០   ០០០៛/គក្រ
+ជ្រូកកសិករ            ៩  ០០០៛/គក្រ
+មាន់បីសាសន៍        ១០  ០០០៛/គក្រ
+មាន់សាច់              ៥  ៨០០៛/គក្រ
+មាន់ស្រែ               ១ ៩  ០០០៛/គក្រ
+ស៊ុតមាន់ស្រែ       ១  ១០០-១  ៣០០៛/គ្រាប់
+ស៊ុតមាន់កសិដ្ឋាន  ៣២០-៣៥០៛/គ្រាប់
+ស៊ុតទា                  ៣២០-៣៦០៛/គ្រាប់

ចំនួនអ្នកចូលទស្សនា
Flag Counter