នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានទៅទទួលយករថយន្ត ០១គ្រឿង ម៉ាក TUNDRA ពាក់ស្លាកលេខនគរបាល 2-4662 ពីអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
28

ថ្ងៃអង្គារ ១០ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១

ល្ងាចថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២១ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានទៅទទួលយករថយន្ត ០១គ្រឿង ម៉ាក TUNDRA ពាក់ស្លាកលេខនគរបាល 2-4662
ពីអធិការដ្ឋាននគរបាលស្រុកត្រាំកក់  ដែលដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ។

ក្រោយពីបានវាស់វែងរួច ឃើញមានឈើប្រណិត (ធ្នង់) ចំនួន ៣០ ដុំ និងសុក្រំចំនួន ២០ដុំ ជាកំណាត់ដុំខ្លីៗសរុបចំនួន ៥០ដុំ  ស្មើនឹង ០ម៉ែត្រត្រីគុណ៩៩៨. ។

ចំពោះវត្ថុតាងរថយន្ត និងឈើ បានយកមករក្សាទុកនៅខណ្ឌរដ្ឋបាល
ព្រៃឈើតាកែវ ហើយបាននឹងកំពុងរៀបចំចងក្រងសុំណុំរឿងតាមនីតិវិធី។

ចំនួនអ្នកចូលទស្សនា
Flag Counter