កិច្ចប្រជុំដើម្បីជំរុញការបង្កើតលេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក បង្ហាញលទ្ធផលសកម្មភាពការងារ និងតម្រង់ទិសលើរបាយការណ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
20

ថ្ងៃអង្គារ ១០ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១

លោក សេង ក្រុញ អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត បានចូលរួមកិច្ចប្រជុំដើម្បីជំរុញការបង្កើតលេខាធិការដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក បង្ហាញលទ្ធផលសកម្មភាពការងារ និងតម្រង់ទិសលើរបាយការណ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ស្ថិតក្រោមអធិបតីភាព ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅសាលប្រជុំអាគារច្រកចេញចូលតែមួយ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី គណៈប្រតិភូក្រសួងមហាផ្ទៃ លោកនាយក នាយករងរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុក និងមន្រ្តីទទួលបន្ទុកក្រុង ស្រុកទាំង ១០។

ចំនួនអ្នកចូលទស្សនា
Flag Counter