នៅសហគមន៍កសិកម្ម សំភ្លីអង្គររង្សី ស្រុកកោះអណ្តែត បានរៀបចំកម្មវិធីប្រគល់ម៉ូតូរ៉ឺម៉កកង់បី
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
40

ថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១

នៅសហគមន៍កសិកម្ម សំភ្លីអង្គររង្សី ស្រុកកោះអណ្តែត បានរៀបចំកម្មវិធីប្រគល់ម៉ូតូរ៉ឺម៉កកង់បី ចំនួន ០១គ្រឿង ដើម្បីឆ្លើយតបនឹងតម្រូវការសហគមន៍កសិកម្ម ដែលជាទុនសហវិនិយោគនៃការគាំទ្រសហគមន៍កសិកម្ម និងអង្គការកសិករ (Support AC/FO) ក្នុងឆ្នាំ ២០២១ របស់់កម្មវិធី ASPIRE ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជានាយកគ្របគ្រងអនុកម្មវិធី ASPIRE ខេត្ត។ កម្មវិធីនេះ មានការចូលរួមពីលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ត្រីជំនួយការកម្មវិធី ASPIRE ថ្នាក់ខេត្ត ០១រូប រួមនឹង
លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកត្រាំកក់ លោកស្រីជំទប់ទី ១ ឃុំព្រៃខ្លាភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) និងសមាជិកសហគមន៍កសិកម្មចូលរួមចំនួន ២០នាក់ ស្រី ០២នាក់។
លោកប្រធានបានមានអនុសាសន៍ដល់សមាជិក និងថ្នាក់ដឹកនាំសហគមន៍អោយយកចិត្តទុកដាក់ក្នុងការដាំដុះថែទាំ បង្កើនផលិត ភាពផលិតកម្មបន្លែ គ្រួសារ ក៏ដូច ជាខិតខំចូលរួមធ្វើជំួញសហគមន៍កសិកម្ម សម្រាប់ការបង្កើតមុខរបរទីផ្សារបន្លែសម្រាប់សហគមន៍កសិកម្មរបស់ខ្លួន ។

ចំនួនអ្នកចូលទស្សនា
Flag Counter