ការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះពិនិត្យដេប៉ូលក់ថ្នាំកសិកម្ម និងជីកសិកម្ម បានចំនួន ០៨ដេប៉ូ ក្នុងស្រុកព្រៃកប្បាស និង អង្គរបូរី
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
25

ថ្ងៃអង្គារ ៣ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១

ការិយាល័យនីតិកម្មកសិកម្មខេត្ត បានចុះពិនិត្យដេប៉ូលក់ថ្នាំកសិកម្ម និងជីកសិកម្ម បានចំនួន ០៨ដេប៉ូ ក្នុងស្រុកព្រៃកប្បាស និង អង្គរបូរី ព្រមទាំងបានធ្វើការផ្សព្វផ្សាយពីច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។ ជាលទ្ធផល៖
-ជម្រុញដេប៉ូចំនួន ០៨ បន្តដាក់ពាក្យចូលរៀនវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ អោយស្របតាមសេចក្តីណែនាំលិខិតលេខ ១០ ៥៩៣ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០  របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
-ធ្វើការកោតសរសើរការតាំងលក់ល្អចំនួន ០៤ ទីតាំង
-ចេញលិខិតកែតម្រូវ ចំនួន ០៣ទីតាំង
-ណែនាំផ្ទាល់មាត់ ចំនួន ០១ទីតាំង

ចំនួនអ្នកចូលទស្សនា
Flag Counter