កម្មវិធីផ្តល់ម៉ាស៊ីនសម្អាតគ្រាប់ពូជស្រូវ ចំនួន ០១គ្រឿង ដើម្បីឆ្លើយតបនឹងតម្រូវការសមាជិក ដែលជាទុនសហវិនិយោគនៃការគាំទ្រសហគមន៍កសិកម្ម និងអង្គការកសិករ (support AC/FO) ក្នុងឆ្នាំ ២០២១ របស់់កម្មវិធី ASPIRE
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
20

ថ្ងៃចន្ទ ២ កើត ខែមិគសិរ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១

នៅសហគមន៍កសិកម្មភ្នំដិនសែនសុខ ស្រុកគីរីវង់ បានរៀបចំកម្មវិធីផ្តល់ម៉ាស៊ីនសម្អាតគ្រាប់ពូជស្រូវ ចំនួន ០១គ្រឿង ដើម្បីឆ្លើយតបនឹងតម្រូវការសមាជិក ដែលជាទុនសហវិនិយោគនៃការគាំទ្រសហគមន៍កសិកម្ម និងអង្គការកសិករ (support AC/FO) ក្នុងឆ្នាំ ២០២១ របស់់កម្មវិធី ASPIRE ក្រោមអធិបតីភាព លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជានាយកគ្របគ្រងអនុកម្មវិធី ASPIRE ខេត្ត និងលោក ទាន់ សារ៉េត ប្រធានក្រុមប្រឹក្សាឃុំភ្នំដិន។ កម្មវិធីនេះ មានការចូលរួមពីលោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម មន្ត្រីជំនួយការកម្មវិធី ASPIRE ថ្នាក់ខេត្ត ០១រូប រួមនឹងភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) និងសមាជិកសហគមន៍កសិកម្មចូលរួមចំនួន ២៩នាក់ ស្រី ០៨នាក់។ លោកប្រធាន បានមានអនុសាសន៍ បន្ថែមដល់សមាជិក ក៏ដូចជា សហគមន៍ផ្ទាល់អោយយកចិត្ត ទុកដាក់ក្នុងការក្នុងធ្វើផលិតកម្មស្រូវពូជអោយបានល្អ ពង្រឹងគុណភាពគ្រាប់ពូជ ដូចគ្នា ភាពសុទ្ធ អត្រាដំណុះគ្រាប់ សំណើមជាដើម និងខិតខំចូលរួមធ្វើជំួញសហគមន៍កសិកម្ម ពង្រឹងការងារគ្រប់គ្រង ដឹកនាំ ពង្រីកមុខរបរសហគមន៍កសិកម្មរបស់ខ្លួនអោយកាន់រីកចម្រើនជាងមុន។

 

ចំនួនអ្នកចូលទស្សនា
Flag Counter