កម្មវិធីផ្តល់សម្ភារៈកសិកម្ម ឆ្លើយតបនឹងតម្រូវការសមាជិកសហគមន៍កសិកម្មសំបួរចម្រើនផល ដែលជាទុនសហវិនិយោគនៃការគាំទ្រសហគមន៍កសិកម្ម និងអង្គការកសិករ (support AC/FO) ក្នុងឆ្នាំ ២០២១
ចេញ​ផ្សាយ ១៣ កក្កដា ២០២២
20

ថ្ងៃសុក្រ ១៤ រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១

លោក អ៊ុច  សេវាន្ធី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមនឹងលោក ពេជ ចរិយា ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី ASPIRE និងលោក នួន ទិត្យភារាម ជាមន្ត្រីជំនួយការកម្មវិធី ASPIRE ព្រមទាំងភ្នាក់ងារផ្សព្វផ្សាយឃុំ (CEW) បានរៀបចំកម្មវិធីផ្តល់សម្ភារៈកសិកម្ម ឆ្លើយតបនឹងតម្រូវការសមាជិកសហគមន៍កសិកម្មសំបួរចម្រើនផល ដែលជាទុនសហវិនិយោគនៃការគាំទ្រសហគមន៍កសិកម្ម និងអង្គការកសិករ (support AC/FO) ក្នុងឆ្នាំ ២០២១ របស់់កម្មវិធី ASPIRE ក្រោមអធិបតីភាព លោក ជី ជីម ប្រធានក្រុមប្រឹក្សាឃុំសំបួរ។ កម្មវិធីនេះ ប្រព្រឹត្តទៅនៅ ភូមិព្រៃភ្លង ឃុំសំបួរ  ស្រុកទ្រាំង ដែលមានសមាជិកសហគមន៍កសិកម្មចូលរួមចំនួន ៧៥ នាក់ ស្រី ២១ នាក់ ដោយម្នាក់ៗទទួលបានសម្ភារៈសម្រាប់ផលិតកម្មបន្លែ រួមមានដូចជា ÷  
-ជីពាក់កណ្ដាលសរីរាង្គ សញ្ញាដំរី  ចំនួន ១ បាវ ( ៥០ គីឡូក្រាម)
-គ្រាប់ពូជសណ្តែកកួរ  ១ កំប៉ុង (១០០ ក្រាម)
-គ្រាប់ពូជ ត្រសក់ ១ កញ្ចប់ (១០០ ក្រាម)
-គ្រាប់ពូជម្រះ  ១ កញ្ចប់ (១០០ក្រាម)

ចំនួនអ្នកចូលទស្សនា
Flag Counter